មិនបាច់ទៅរកថ្នាំឯណាទេ! ញ៉ាំដំឡូងជ្វាមួយថ្ងៃ ១មើមក៏អាចបង្ការជំងឺមហារីកបានដែរ

110

ប្រសិនបើអ្នកញ៉ាំដំឡូងជ្វា ក្នុងបរិមាណត្រឹមត្រូវ វាមានសារ:សំខាន់ខ្លាំងណា់ក្នុងការថែរក្សាក្រពះ សម្ពាធឈាម ខ្លាញ់ និងជួយសម្រកទម្ងន់។ ប៉ុន្តែ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានមនុស្សជាច្រើននិយាយតៗគ្នាថា ការទទួលទានដំឡូងជ្វា អាចជួយបង្ការជំងឺមហារីក តើនេះជាការពិតដែរឬទេ?

អ្នកជំនាផ្នែកអាហារូបត្ថម្ភ បានបង្ហាញថា ដំឡូងជ្វា គឺជាអាហារធម្មជាតិដែលមានតម្លៃអាហារបំប៉នខ្ពស់ រួមទាំងអាស៊ីតអាមីណូ និងវីតាមីន C ផងដែរ។ ក្រៅពីនេះវាក៏សម្បូរទៅដោយកាល់ស្យូម អាស៊ីតហ្វូលិក និងសារធាតុចាំបាច់ជាច្រើនដែលរាងកាយត្រូវការ។

ការញ៉ាំដំឡូងជ្វា បានគ្រប់គ្រាន់ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំឲ្យទប់ទល់ជាមួយនឹងជំងឺផ្សេងៗ និងការពារជំងឺមហារីក។

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដំឡូងជ្វា អាចរក្សាកម្រិតអាស៊ីតហ្វូលិក ឲ្យនៅធម្មតា ប្រសិនបើអាស៊ីតហ្វូលិក ក្នុងរាងកាយរបស់អ្នកមានកម្រិតទាប ជាពិសេសវីតាមីន C របស់វាអាចជួយការពារហានិភ័យនៃជំងឺមហារីក យ៉ាងមានប្រសិទ្ធភាព។ នេះក៏ដោយសារតែវីតាមីន C ដើរតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្ម អាចកម្ចាត់រ៉ាឌីកាល់សេរីនៅក្នុងរាងកាយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរទទួលទានដំឡូងជ្វា តាមតែអំពើចិត្តនោះទេ គឺទទួលទានក្នុងកម្រិតអប្បបរមាត្រឹមតែ ១មើមក្នុងមួយថ្ងៃគ្រប់គ្រាន់ហើយ៕

ដកស្រង់ពី៖ postnews