ស្វែងយល់ពីមូលហេតុដែលបណ្តោលឲ្យកើតជំងឺមហារីកស្បែក

169

គ្រប់គ្នាប្រហែលជាដឹងហើយថា មហារីក គឺជាជំងឺមួយប្រភេទដែលកាចសាហាវខ្លាំងបំផុត ព្រោះវាអាចឆក់យកជីវិតមនុស្សមិនតិចនោះទេ ក្នុងមួយឆ្នាំៗ។ នៅក្នុងចំណោមជំងឺមហារីក ទាំងអស់ មហារីកស្បែក ក៏ជាជំងឺមួយដ៏គួរឲ្យព្រួបារម្ភផងដែរ ហេតុនេះដើម្បីការពារហានិភ័យ អ្នកគួរតែស្វែងយល់ពីកត្តាដែលនាំឲ្យហានិភ័យជាមុនសិន។

កាំរស្មី UV

នេះជាមូលហេតុចម្បងដែលបណ្តោលឲ្យកើតមានជំងឺមហារីកស្បែក ជាពិសេសអ្នកដែកស្ថិតនៅក្រោមពន្លឺព្រះអាទិត្យចាប់ពីម៉ោង ១០ព្រឹក រហូតដល់ ម៉ោង ៤រសៀល។ ប្រសិនបើអ្នកប៉ះពាល់ជាមួយនឹងពន្លឺព្រះអាទិត្យជាទៀងទាត់ អាចប្រឈមនឹងហានិភ័យនៃជំងឺមហារីកស្បែក មានកម្រិតខ្ពស់បំផុត។

តំណពូជ

ប្រសិនបើឪពុកម្តាយដែលមានជំងឺមហារីកស្បែក លទ្ធភាពនៃកូនដែលកើតមក ក៏ប្រឈមនឹងជំងឺមហារីកស្បែកខ្ពស់ជាងអ្នកដទៃដែរ។

ប្រើគ្រឿងសំអាងច្រើនពេក

នៅក្នុងគ្រឿងសំអាង មានផ្ទុកបរិមាណនៃសារធាតុដ៏មានគ្រោះថ្នាក់ជាច្រើន ដូចជាសារធាតុដែលបង្កទៅជា ជំងឺមហារីក។ ប្រសិនបើអ្នកប្រើគ្រឿងសំអាងមិនស្គាល់ម៉ាក ទំនិញក្លែងក្លាយ ឬគ្មានគុណភាព នោះជំងឺមហារីកស្បែក ក៏ងាយនឹងកើតមានឡើងដែរ។ ក្រៅពីកើតមហារីកស្បែក ការប្រើប្រាស់គ្រឿងសំអាង មិនបានត្រឹមត្រូវ ឬគ្មានគុណភាព ក៏អាចប៉ះពាល់ដល់សុខភាពស្បែកផងដែរ។

បរិយាកាសការងារ

អ្នកដែលប៉ះពាល់ជាមួយនឹងសារធាតុគីមី ដូចជាកម្មកររោងចក្រកាត់ដេរ រោងចក្រផលិតប្លាស្ទិច ឬរោងចក្រផ្សេងៗទៀត អាចប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺមហារីកស្បែក។

ដូច្នេះប្រសិនបើអ្នក កំពុងតែស្ថិតនៅក្នុងស្ថានភាពណាមួយដូចខាងលើ អ្នកគួរតែស្វែងរកជំនួសភ្លាមៗ ព្រោះការរកឃើញរោគសញ្ញាដំបូងនៃជំងឺនេះ គឺអាចព្យាបាលបានទាន់ពេលវេលា៕

ដកស្រង់ពី៖ soha