ជួយស៊ែរបន្តផង! ម្លូជាឱសថធម្មជាតិព្យាបាលជំងឺទាំងនេះបានយ៉ាងមានប្រសិទ្ធភាព

59

រុក្ខជាតិ ៖ ម្លូ

ផ្នែកប្រើប្រាស់ ៖ ស្លឹក និងឫស។​ ប្រមូលផលបានគ្រប់រដូវប្រើប្រាស់។

កន្លែងដាំដុះ ៖ ជារុក្ខជាតិគេដាំយកស្លឹក ប្រើក្នុងពិធីបុណ្យផ្សេងៗ។

លក្ខណៈរុក្ខជាតិ ៖ ជារុក្ខជាតិប្រភេទវល្លិ៍តោងឡើង ផ្កាញី និងផ្កាឈ្មោលនៅលើដើមទីទៃពីគ្នា ឫសចេញតាមថ្នាំង។

ស្លឹក ៖ ស្លឹកដុះឆ្លាស់ទង រលីង និងរលោង។

ផ្កា ៖ ផ្កាជាកញ្ចុំវែងរៀបញឹក ផ្កាគ្មានទង ទងកញ្ចុំផ្កាស្ថិតនៅទល់មុខគល់ ទងស្លឹកកញ្ចុំផ្កាសំយុងចុះក្រោម ផ្កាមានភេទតែមួយ។

ផ្លែ ៖ ផ្លែរាងមូល។

ការព្យាបាល៖

– ជាតិចំរាញ់ចេញពីស្លឹក ប្រើសំរាប់បៀម ព្យាបាលជំងឺអញ្ចាញធ្មេញ។

– ទឹកស្ងោរស្លឹក សំរាប់ប្រើផ្ទាល់ទៅលើរលាក បូស រមាស់ក្តាំងខ្មៅ រមាស់ពងបែក រលាកសរសៃក្រោមស្បែក។

– បុកស្លឹកបំពោកលើដើមទ្រូង ជួយព្យាបាលក្អក និងហឺត។

– ស្លឹកម្លូស្រស់ រឹតបណ្តោយឆ្អឹងខ្នង ជួយព្យាបាលគ្រុនផ្តាសាយ។

– ឫសប្រើមួយថ្ងៃ ៨-១២ក្រាម សំរាប់ព្យាបាលឈឺសន្លាក់ឆ្អឹង។

កំរិតប្រើ ៖ ប្រើពី ៨-១២ក្រាម ក្នុងមួយថ្ងៃ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

ប្រភពពី៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ!