មនុស្ស​ស្រីមាន ៥ចំណុចនេះ បុរសណាបានជាគូជីវិតពិតជាមិនខកចិត្តទេ

76

ត្រឹមតែជាសង្សានឹងគ្នាគ្មានអ្វីអស្ចារ្យនោះទេ!ប៉ុន្តែបើគាត់សម្រេចចិត្តជ្រើសអ្នកជាគូរជីវិតទើបជារឿងដែលមនុស្សស្រីគ្រ​ប់រូបរំភើបគ្មានអ្វីប្រៀបបាន!

មនុស្សប្រុសទាំងអស់មិនមែនគិតពីរូបសម្រស់សំខាន់ឡើយ​ ប៉ុន្តែបើនារីណាមាន៥ចំណុចសំខាន់ៗ​ដូចខាងក្រោមនេះគាត់ច្បាស់ជាចង់បានជាគូរអនាគតមិនខាន ព្រោះគាត់ជឿជាក់ថានាងមិនធ្វើអោយគាត់ខកបំណងឡើយ!

១.ហ៊ាននិយាយប្រាប់ ពេលគាត់មានកំហុសឆ្គង

មនុស្សប្រុសចូលចិត្តមនុស្សស្រីណាហ៊ាននិយាយការពិត ដោយមិនខ្លាចគាត់អន់ចិត្តព្រោះការចេះកែរកំហុសគ្នារឿងល្អដែលធ្វើអោយគ្រួសាររីកចម្រើននិងមានសុភមង្គលទ្វេដង!

២.នាងចេះស្រលាញ់ក្មេងនិងអាចធ្វើជាម្តាយដ៏ល្អ

មុននិងគាត់សម្រេចចិត្តយកនារីណាមកធ្វើប្រពន្ធគាត់តែងមើលទៅលក្ខណះសម្បត្តិដែលអាចធ្វើជាម្តាយដ៏ល្អបាន​ ដូចជានាងមានទឹកចិត្តចេះអត់ធ្មត់និងស្រលាញ់ក្មេង។

៣.អាចគ្របគ្រងនិងទុកដាក់លុយកក់បានល្អ

មនុស្សស្រីណាដែលចេះទុកដាក់លុយកក់បានល្អ អ្នកណាក៏អោយតម្លៃនិងចង់រស់នៅជាមួយដែរ!

៤.នាងចេះធ្វើម្ហូបនិងរៀបចំផ្ទះសំបែង

ពិតណាសម័យនេះសម្បូរមនុស្សស្រីដែលមានសមត្តភាពខ្ពស់ បុ៉ន្តែមានអ្នកខ្លះគ្មានជំនាញធ្វើម្ហូបទល់តែសោះ ដូចនេះហើយទើបមនុស្សប្រុសអោយតម្លៃខ្ពស់លើមនុស្សស្រីដែលចេះធ្វើម្ហូបនិងចេះរៀបចំផ្ទះសម្បែងអោយមានរបៀបរាបរាយនិងសណ្ដាប់ធ្នាប់ល្អ។

៥.នាងមានស្នាមញញឹមគួរស្រលាញ់

នាងជាមនុស្សដែលចូលចិត្តញញឹមហើយអាចផ្តល់ផងកក់ក្តៅពេលដែលគាត់នៅជិត គាត់មិនចូលចិត្តមនុស្សស្រីដែលចូលចិត្តខឹង ងរ ខុសរឿងនោះទេ។