ខ្លាំងបាត់បទល្បី «ថ្ងូរហៅឈ្មោះបង» ដ៏ស្រើបស្រាលរបស់ថៃ កំពុងត្រូវបានគេយកទៅCoverភ្លូកទឹកភ្លូកដី ! (វីដេអូ)

150

កាលពីពេលថ្មីៗនេះបទ​ថ្មី​មួយ​របស់​ថៃ ដែលមាន​ចំណងជើង «​ថ្ងូរ​ហៅ​ឈ្មោះ​បង​» ពេលនេះ​កំពុង​បង្ក​ភាព​ចាប់អារម្មណ៍​ថ្មី​មួយ​ដល់​ស្រទាប់​មហាជន​ថៃ និង អ្នកលេង​ហ្វេ​ស​ប៊ុ​ក ឱ្យ​ចុច​ចូល​ទស្សនា ។​

​ពិត​ណា​ស់់ សម្រាប់​ចម្រៀង​មួយ​បទ​នេះ គឺ​បាន​ទាក់ទាញ​អ្នក​ចុច​ចូល​ទស្សនា​ជាច្រើន​លាន​នាក់ បន្ទាប់ពី​​បង្ហោះ​ចូលក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ។ បទ​នេះដែរ ត្រូវបាន​គេ​និយាយថា មាន​ភាព​ទាក់ទាញ​ខ្លាំង​មិនមែននៅលើ​តែ​ភាព​ពីរោះ​នៃ​បទ​ចម្រៀងនោះ​ទេ ប៉ុន្តែ​គឺ​នៅលើចំណុចមួយទៀត ដែលជា​សំឡេង​ស្រែកថ្ងូរ​យ៉ាង​ស្រើបស្រាល​របស់​អ្នក​ចម្រៀងស្រី ដោយ​ក្នុងនោះ​រួមមានទាំង​កាយវិការ​សម្តែង​លើ​គ្រែ​យ៉ាង​ស៊ី​អារម្មណ៍​ថែមទៀត ។​

​ចម្រៀង​មួយ​បទ​នេះ​ ជា​បកស្រាយ​រួមគ្នា​រវាង​តារាចម្រៀង​ស្រុកស្រែ​គឺ​​លោក ស៊ី​ច័ន្ទ វី​ស៊ី និង នាង ផិ​យៈ​នៈ​ផា ណេ​ប​ឆី​ដ ដែល​វា​ហាក់ដូចជា​ពិបាក​ស្តាប់​បន្តិច ព្រោះ​មាន​បន្លឺសំឡេង​ថ្ងូរ​យ៉ាង​ស្រើបស្រាល ។ ទន្ទឹមនឹង​ការចាប់់អារម្មណ៍​ខ្លាំង​លើ​បទ​ចម្រៀង​នេះ ​បើតាម​សារព័ត៌មាន​ថៃ​បានឱ្យដឹងថា ពេលនេះ ចម្រៀង​មួយ​បទ​ខាងលើកំពុង​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​អ្នក​បណ្តាញ​សង្គម​អន​ឡាញ និង ក្នុងនោះ​ក៏មាន​ការចេញមុខ​រិះគន់​ពី​តំណាង​សិល្បករ​ជើងចាស់​ថៃមួយរូប​ផងដែរ ដោយគាត់បាន​យល់ថា ​អត្ថន័យ​មួយចំនួន​ក្នុង​បទ​ចម្រៀងខាងលើ បានបង្ហាញ​ឱ្យឃើញ​ពី​ភាពមិន​សមរម្យ ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​នៃ​សីលធម៌​សង្គម និង​ មិនគួរឱ្យមានចម្រៀងមួយបទនេះ​ក្នុងចង្កោមចម្រៀងថៃឡើយ ៕

​ប្រិយមិត្ត​អាច​ចុច​ស្តាប់​បទ​ចម្រៀង​នៅ​ខាងក្រោម​នេះ​បាន ៖