ក្តៅៗៗ​ ពេលនេះ ពេជ្រ សោភា ចេញមុខស្រាយមន្ទិលសង្ស័យអំពី ការបែកបាក់ស្នេហាជាមួយ ឆឹម សក្កដា ថា….!!

34

ភ្នំពេញ ៖ កំពូលតារាចម្រៀងស្រីល្បីមានស្នេហ៍នឹងអ្នកកម្លោះវ័យក្មេងនាង ពេជ្រ សោភា​​ បានចេញមុខបកស្រាយ​ចំៗ​លើគណនីហ្វេសប៊ុក​នាងក្រោយរងមន្ទិលបែកស្នេហ៍ និងសង្ស័យថាជាស្នេហាបែបសម្តែងតោងកាលីបពីសំណាក់ ឆឹម សក្កដា ។

រំលេចដោយរូបភាពញញឹមតិចៗបែបអន់ចិត្តផងម្ចាស់បទ «មនុស្សក្រោយខ្នង» បាន​ភ្ជាប់​សារខ្លីសម្តីពិតសបញ្ជាក់​ពីដំណើរស្នេហ៍ថា «មានគេសួរខ្ញុំថាហតុអីមិនដែលឃើញផុសរូបsweet ជាមួយពូដា ហើយអ្នក ខ្លះថា ពូដាបែកគ្នាជាមួយមីងភា បើ​ចង់​ដឹងច្បាស់ស្អែកនឹងបានដឹងហើយណា ជួបគ្នានៅ Aeon2»។

ខណៈមានការបកស្រាយ​ច្បាស់ដូចថ្ងៃត្រង់ម៉ោង១២ ​ដូចនេះម្ចាស់គណនីឈ្មោះ Ashley Love បានខមិនដោយជឿជាក់លើចំណងស្នេហ៍តារាពីរដួងនេះថា «ពិតមែនហើយខ្ញុំចង់ឃើញអ្នកទាំងពីរស្រឡាញ់គ្នាឲ្យដល់ចាស់រៀងខ្លួន»។

ប្រភព តារាញ៉ូ