ពិតជាល្អណាស់! កុមារាកម្ពុជាចេះ១៥ភាសា ត្រូវបានក្រុមហ៊ុនចិនអញ្ជើញទៅទស្សនកិច្ចទៅប្រទេសចិន

41

ពេលថ្មីនេះ មានកុមារាកម្ពុជាម្នាក់ ដែលដើររបស់ឲ្យភ្ញៀវទេសចរនៅតំបន់អង្គរ មានទេពកោសល្យអស្ចារ្យ​ដោយរូបគេអាចនិយាយភាសារហូតដល់ជាង ១០ភាសាឯណោះ ដែលធ្វើឲ្យកុមារម្នាក់នេះល្បីល្បាញយ៉ាងខ្លាំងលើបណ្ដាញសង្គម ហើយល្បីដល់បរទេសទៀតផង។ បើយោងតាម គេហទំព័រ worldofbuzz.com បានចុះផ្សាយថា កុមារា ដែលកំពុងល្បីល្បញលើបណ្ដាញសង្គមម្នាក់នេះ​ ត្រូវបានក្រុមហ៊ុនផ្សព្វផ្សាយមួយអញ្ជើញទៅទស្សនកិច្ចនៅទីក្រុងប៉េកាំងប្រទេសចិនផ្ទាល់។

ប្រភពដដែលបានឲ្យដឹងថា​ មានក្រុមហ៊ុនផ្សព្វផ្សាយរបស់ចិនមួយបានចាប់អារម្មណ៍ ព្រោះក្មេងនេះមិនត្រឹមតែចេះនិយាយភាសាចិនប៉ុណ្ណោះទេ តែថែមទាំងចេះច្រៀងភាសាចិនបានយ៉ាងពិរោះទៀតផង។

ក្រុមហ៊ុនចិនក៏អញ្ជើញទាំងគ្រួសាររបស់ក្មេងម្នាក់ទៅទស្សនកិច្ចប្រទេសចិនផងដែរ។ កុមារានេះ នឹងត្រូវបានក្រុមហ៊ុនផ្សព្វផ្សាយចិនធ្វើការសម្ភាសន៍ចុះផ្សាយពីសមត្ថភាពរបស់គេឲ្យប្រជាជនទូទាំងចិនបានដឹង។ អ្វីដែលពិសេស កុមានេះ នឹងត្រូវឡើងឆាកបង្ហាញសមត្ថភាពនិយាយភាសានិងច្រៀងផងដែរ។ ប្រសិនបើគេមើលឃើញថា កុមានេះ មានទេពកោសល្យក្នុងការច្រៀងពិតប្រាកដមែននោះ ក្រុមហ៊ុនចិននឹងយកក្មេងម្នាក់នេះមកហ្វឹកហាតឲ្យក្លាយជាអ្នកចម្រៀងពិតប្រាកដម្នាក់៕