Home Lifestyle

Lifestyle

From festivals in Florida to touring Dracula’s digs in Romania, we round up the best destinations to visit this October. As summer abandons Europe again this October, eke out the last of the rays and raves in Ibiza, where nightclubs will be going out with a bang for the winter break. When the party finally stops head to the island’s north.

៦ វិធីនេះអាច​​ជួយ​អ្នក​ក្នុង​ការ​កាត់ចិត្ត​ពី​មនុស្ស​ដែល​អ្នក​កំពុង​ស្រឡាញ់​ខ្លាំងយ៉ាងមានប្រសិទ្ធភាព

បែក​គ្នា​ទាំង​ចិត្ត​នៅ​ស្រឡាញ់​ជា​រឿង​ដែល​ឈឺចាប់​បំផុត ហើយ​សឹង​តែ​មិន​អាច​ទទួល​យក​បាន​សម្រាប់​មនុស្ស​ម្នាក់ៗ។ យ៉ាង​ណា​ក្ដី​បើ​អ្នក​កំពុង​តែ​មាន​បញ្ហា​នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ការពិត និង​រៀន​កាត់​ចិត្ត។ ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ដែល​អាច​ឲ្យ​អ្នក​កាត់ចិត្ត​ដើរចេញ​ពី​មនុស្ស​ដែល​អ្នក​កំពុង​ស្រឡាញ់​បាន ៖ ១. យល់​ពី​ហេតុផល​ដែល​អ្នក​ត្រូវ​ចាកចេញ ឬ​គេ​ត្រូវ​ចាកចេញ ពេល​ខ្លះ​ទោះ​អ្នក​ស្រឡាញ់​គេ​ខ្លាំង​ប៉ុណ្ណា​ក៏​មិន​អាច​បន្ត​ជាមួយ​គេ​ទៀត​ដែរ ដូច្នេះ​មាន​តែ​ដើរ​ចេញ។ អ្នក​ត្រូវ​យល់​ពី​ហេតុផល​ទាំង​នោះ ហើយ​គិត​ថា​បែក​គ្នា​បែប​នេះ​គឺ​ល្អ​ជាង​នៅ​បន្ត ទោះ​ពេល​នេះ​ឈឺ​បន្តិច​មែន​ តែ​យ៉ាង​ណា​ក៏​ល្អ​ជាង​ពេល​នៅ​ជាមួយ​គ្នា។ ២. ព្យាយាម​គ្រប់គ្រង​អារម្មណ៍ និង​សម្រាល​ចិត្ត​ខ្លួន​ឯង រឿង​នេះ​គឺ​មាន​តែ​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​ប៉ុណ្ណោះ​ទើប​យល់​ថា​ពិបាក​ខ្លាំង​ប៉ុណ្ណា។ យ៉ាង​ណា​ក៏​ដោយ​អ្នក​ក៏​ត្រូវ​ព្យាយាម​ទប់​អារម្មណ៍​ខ្លួន​ឯង​ដែរ។ កុំ​បណ្ដោយ​តាម​អារម្មណ៍​ហើយ​ធ្វើ​អី​ផ្ដេសផ្ដាស។ ព្យាយាម​គិត​អី​ល្អៗ ហើយ​ប្រាប់​ខ្លួន​ឯង​ថា​មិន​អី​ទេ បន្តិច​ទៀត​អស់អី​ហើយ។ ៣. អភ័យ​ទោស​ឲ្យ​រឿង​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង​ហើយ អ្វី​ដែល​ត្រូវ​កើត​ឡើង វា​បាន​កើត​ហើយ ដូច្នេះ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​គឺ​អភ័យ​ទោស​ឲ្យ​ខ្លួន​ឯង...

មនុស្ស​ស្រីមាន ៥ចំណុចនេះ បុរសណាបានជាគូជីវិតពិតជាមិនខកចិត្តទេ

ត្រឹមតែជាសង្សានឹងគ្នាគ្មានអ្វីអស្ចារ្យនោះទេ!ប៉ុន្តែបើគាត់សម្រេចចិត្តជ្រើសអ្នកជាគូរជីវិតទើបជារឿងដែលមនុស្សស្រីគ្រ​ប់រូបរំភើបគ្មានអ្វីប្រៀបបាន! មនុស្សប្រុសទាំងអស់មិនមែនគិតពីរូបសម្រស់សំខាន់ឡើយ​ ប៉ុន្តែបើនារីណាមាន៥ចំណុចសំខាន់ៗ​ដូចខាងក្រោមនេះគាត់ច្បាស់ជាចង់បានជាគូរអនាគតមិនខាន ព្រោះគាត់ជឿជាក់ថានាងមិនធ្វើអោយគាត់ខកបំណងឡើយ! ១.ហ៊ាននិយាយប្រាប់ ពេលគាត់មានកំហុសឆ្គង មនុស្សប្រុសចូលចិត្តមនុស្សស្រីណាហ៊ាននិយាយការពិត ដោយមិនខ្លាចគាត់អន់ចិត្តព្រោះការចេះកែរកំហុសគ្នារឿងល្អដែលធ្វើអោយគ្រួសាររីកចម្រើននិងមានសុភមង្គលទ្វេដង! ២.នាងចេះស្រលាញ់ក្មេងនិងអាចធ្វើជាម្តាយដ៏ល្អ មុននិងគាត់សម្រេចចិត្តយកនារីណាមកធ្វើប្រពន្ធគាត់តែងមើលទៅលក្ខណះសម្បត្តិដែលអាចធ្វើជាម្តាយដ៏ល្អបាន​ ដូចជានាងមានទឹកចិត្តចេះអត់ធ្មត់និងស្រលាញ់ក្មេង។ ៣.អាចគ្របគ្រងនិងទុកដាក់លុយកក់បានល្អ មនុស្សស្រីណាដែលចេះទុកដាក់លុយកក់បានល្អ អ្នកណាក៏អោយតម្លៃនិងចង់រស់នៅជាមួយដែរ! ៤.នាងចេះធ្វើម្ហូបនិងរៀបចំផ្ទះសំបែង ពិតណាសម័យនេះសម្បូរមនុស្សស្រីដែលមានសមត្តភាពខ្ពស់ បុ៉ន្តែមានអ្នកខ្លះគ្មានជំនាញធ្វើម្ហូបទល់តែសោះ ដូចនេះហើយទើបមនុស្សប្រុសអោយតម្លៃខ្ពស់លើមនុស្សស្រីដែលចេះធ្វើម្ហូបនិងចេះរៀបចំផ្ទះសម្បែងអោយមានរបៀបរាបរាយនិងសណ្ដាប់ធ្នាប់ល្អ។ ៥.នាងមានស្នាមញញឹមគួរស្រលាញ់ នាងជាមនុស្សដែលចូលចិត្តញញឹមហើយអាចផ្តល់ផងកក់ក្តៅពេលដែលគាត់នៅជិត គាត់មិនចូលចិត្តមនុស្សស្រីដែលចូលចិត្តខឹង ងរ ខុសរឿងនោះទេ។

អត្ថបទពេញនិយម