ក្តៅៗ​ កក្រេីកទៀតហេីយ!! សកម្មភាពចោរប្រដាប់អាវុធចូលប្លន់ធានាគារ អ អេច ប៊ី ឥណ្តូឆៃណា យកលុយអស់ប្រមាណ១០ម៉ឺនដុល្លារ

ភ្នំពេញ៖ ការចូលប្លន់នៅក្នុងធនាគារឥណ្តូឆៃណា RHB ទាំងកណ្តាលថ្ងៃពីសំណាក់ក្រុមចោរប្រដាប់អាវុធប្រមាណ៥នាក់ កំពុងបង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ។ ករណីប្លន់នេះយកលុយអស់ប្រមាណ១០ម៉ឹនដុល្លារ។ ទោះយ៉ាងណាក្រុមចោរសមត្ថកិច្ចមិនទាន់បានវែកមុខនៅឡើយទេ តែសមត្ថកិច្ចបានបង្ហាញវីដេអូពីកាមេរ៉ាសុវត្ថិភាពហើយ។ សូមទស្សនាវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅខាងក្រោម៖

ប្រជាពលរដ្ឋប្រមាណ២០០គ្រួសាររងគ្រោះដោយទឹកជំនន់ក្នុងភូមិម្រើម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះទទួលបានអំណោយរបស់សប្បុរសជនតាមរយៈ TVFB ជាលើកទី២

ខេត្តក្រចេះ ៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ លោក សុវណ្ណ រិទ្ធី និងក្រុមការងារអង្គភាពសារព័ត៌មាន TVFB បាននាំយកអំណោយរបស់សប្បុរសជនដែលបានផ្ដល់តាមរយៈ TVFB ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ប្រមាណ២០០គ្រួសារ ជាលើកទី២ ស្ថិតនៅក្នុងភូមិម្រើម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។ បើយោងតាមសម្ដីរបស់លោកអ៊ុំប្រធានភូមិម្រើម បានអោយដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិមានចំនួនប្រមាណ២០០គ្រួសារបានរងគ្រោះដោយសារទឹកជំនន់ជន់លិចប្រមាណ៣សប្ដាហ៍ហើយ ពោលគឺតាំងពីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨មកម្ល៉េះ ហើយកំពស់ទឹកគិតមកដល់ពេលនេះគឺទឹកបានស្រកបានប្រមាណ១ម៉ែត្រហើយបើធៀបទៅនិងថ្ងៃទី៩ខែសីហាឆ្នាំ២០១៨ ដែលក្រុមការងារTVFB បាននាំអំណោយមកចែកជូនប្រជាពលរដ្ឋលើកទី១។ លោកអ៊ុំមេភូមិបន្តថា...

សូមជួយShare យកបុណ្យផង! បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិម្នាក់ជ្រុះកាតសម្គាល់ខ្លួន

ត្បូងឃ្មុំ: សេចក្តីជូនដំណឹង សូមជូនដំណឹងទៅយុវតីឈ្មោះ ហេង សូរិយា ដើម្បីជ្រាបថា នគរបាលខេត្តត្បូងឃ្មុំដែលមានភារកិច្ចការពារមណ្ឌលប្រឡង បឋមសិក្សា៧មករា ឃុំជប់ ស្រុកត្បូងឃ្មុំ រើសបានកាតរបស់ប្អូន ។ ដូច្នេះសូមប្អូនទាក់ទងមកលេខ ០១២ ៩៣៨៥៨៥ ដើម្បីយកកាតនេះត្រឡប់ទៅវិញ។ សូមមេត្តាជួយLIKE និង SHARE ដើម្បីបន្តដំណឹងនេះទៅប្អូនស្រីផង៕

តោះមើលពួកអាខ្មេវ សែលហ្វីតិចមើល រូបភាពច្រើនសន្លឹកអាខ្មេវជាមួយ ពួកម៉ាក

រូបភាពជាច្រើនសន្លឹករបស់អាខ្មេវជាមួយមិត្តភក្តរបស់វានៅសួន ដើរលេង បើយើងមើលមួយភ្លែតទៅហាក់បីដូចជាអាខ្មេវអស់នេះចេះកាន់ដងសែលហ្វីអញ្ជឹង។ អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាហេតុអ្វីពួកវាអាចកាន់ដងសែលហ្វីបានដោយខ្លួនឯង ក្រុមពួកអាខ្មេវ និងក្រុមពួកអាគីនេះវាឆ្លាតៗណាស់ឥលូវដោយពួកវារៀនពីមនុស្សជាអ្នកបង្ហាត់វា។ មើលទៅពួកវាមានភាពសប្បាយរីករាយណាស់ជាមួយ ពួកម៉ាកវា អាខ្មេវនិងអាគីគី មើលទៅដូចបានម្ចាស់វាអោយចេញមកធ្វើការជួបជុំគ្នាចឹង ពួកនេះខូចៗណាស់អោយតែបានចេញមកក្រៅហើយមិនចង់ទៅផ្ទះវិញទេ។ ជាធម្មតា គីគី និងខ្មេវ មិនដែលត្រូវគ្នាទេតែលើកនេះមើលទៅដូចជាត្រូវគ្នាណាស់។ នៅក្នុងអត្ថបទនិពន្ធនេះក្រុមគេហទំព័រយើងសូមអភ័យទោសប្រសិនបើមានកំហុសឆ្គងអ្វីមួយ។ ពួកយើងធ្វើការសម្រួលដើម្បីទុកជាការកំសាន្តតែប៉ុណ្ណោះ។ #រូបភាពទី១         #រូបភាពទី២             #រូបភាពទី៣

នៅទីបំផុតខ្មែរយើងអាចធ្វើបាន ពិភពលោកបានទទួលស្គាល់……..

ពិភពលោកសាទរចំពោះប្រាសាទអង្គរដ៏អច្ឆរិយរបស់ខ្មែរដែលនៅតែជាសំណង់ប្រវត្តិសាស្ត្រល្បីលើសគេលើពិភពលោក សៀមរាប៖ ដោយទទួលបានការចាប់អារម្មណ៍ដ៏លើសលុបពីអ្នកធ្វើដំណើរ និងទេសចរអន្តរជាតិរាប់លាននាក់ នៅលើគេហទំព័ររបស់ទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្តរបស់កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្នុងចំណោមសំណង់បុរាណទាំង២៥ ដែលនេះជាការបញ្ជាក់ថា ពិភពលោកនៅតែសាទរចំពោះសំណង់អច្ឆរិយរបស់ខ្មែរ។ ពិធីប្រគល់-ទទួលពានរង្វាន់ខាងលើនេះ ត្រូវបានធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក សុខ...

អត្ថបទពេញនិយម